Posts

ប្រាសាទបាគង

ឈ្មោះ : ប្រាសាទបាគង អ្នកកសាង : ព្រះបាទឥន្រ្ទវរ្ម័នទី១ កាលបរិច្ឆេទកសាង : ឆ្នាំ៨៨១នៃគ.ស ឧទ្ទិសថ្វាយ : ព្រហ្មញ្ញសាសនា ស្ថាបត្យកម្ម : រចនាបថព្រះគោ ទីតាំង : ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប      ទីតាំងភូមិសាស្រ្ត      ប្រាសាទបាគងមានទីតាំងស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិត​នៅចំកណ្តាលនៃរាជធានីហរិហរល័យស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោហើយត្រូវបានកសាង​​នៅ​ក្នុងរាជកាលព្រះបាទឥន្រ្ទវរ្ម័នទី១ នៅក្នុងឆ្នាំ៨៨១។       ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទរាជ សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ហើយក៏ឧទ្ទិសដល់ អំណាចរបស់ព្រះរាជផ្ទាល់ផងដែរ ហើយនៅពេលព្រះអង្គយាងចូលទីវង្គត ប្រាសាទនេះត្រូវបាន ប្រើ​ប្រាស់ជាផ្នូររបស់ព្រះអង្គ។ ដូចប្រាសាទលលៃ ប្រាសាទព្រះគោ និង ប្រាសាទព្រៃមន្ទីរ ប្រាសាទ​បាគងស្ថិតក្នុងក្រុមរលួស តែ ស្ថិតចំកណ្តាលនៃទីក្រុងអង្គរទី១ ឬហរិហល័យ ដោយមាន ចម្ងាយប្រមាណជា ១២គ.ម ពីទីរួមខេត្តសៀមរាបបច្ចុប្បន្ន ។       សូមជម្រាបថា ប្រាសាទអង្គរទាំងនោះ ស្ថិតមិនឆ្ងាយពីគ្នាប៉ុន្មានទេ ពី ១ ទៅ ២,៥គ.ម តែប៉ុណ្ណោះ។ ស្ថិតនៅខាងត្បូងនៃប្រ...
Recent posts